Man Utd នឹងត្រូវប្រជែងជាមួយ Man City ដើម្បីទទួលបានអ្នកចាត់ការថ្មី

0

ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាបានសាកសួរពីគ្រូបង្វឹករបស់ Sporting CP លោក Ruben Amorim ទោះបីជាមានពាក្យចចាមអារ៉ាមថាគាត់អាចនឹងទៅជំនួសលោក Pep Guardiola នៅ Manchester City ក៏ដោយ។

នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាអ្នកចាត់ការទូទៅរបស់ Sporting លោក Amorim កំពុងត្រូវបានគេចាត់ទុកថាជាអ្នកជំនួសកន្លែងលោក Erik ten Hag នៅ United ប្រសិនបើគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះត្រូវបានបណ្តេញចេញ។

គាត់បន្ថែមថា បិសាចក្រហមបានបង្ហាញការចាប់អារម្មណ៍ចំពោះបុរសវ័យ ៣៩ឆ្នាំ ប៉ុន្តែនៅតែផ្តោតលើលោក Ten Hag នៅពេលនេះ។ Man City ក៏កំពុងតាមដានស្ថានភាពរបស់ Amorim ផងដែរ ដោយលោក Guardiola នឹងផុតកុងត្រានៅរដូវក្តៅក្រោយ៕