ក្រុមហ៊ុន INEOS បានសម្រេចចិត្តបញ្ចប់កិច្ចសន្យាទូតសុឆន្ទៈរបស់លោក Sir Alex Ferguson ជាមួយ Manchester United ដែលមានតម្លៃរាប់លានផោន។
នេះបើយោងតាមការចេញផ្សាយរបស់ Athletic បានអោយដឹងថា NEOS ចង់បញ្ចប់កុងត្រានោះ ដោយសារពួកគេបន្តអនុវត្តគោលការណ៍កាត់បន្ថយចំណាយ។
លោក Adam Crafton បាននិយាយថា៖ «បញ្ហានេះត្រូវបានដោះស្រាយដោយមិត្តភាព ព្រោះ Ferguson នឹងនៅតែកាន់តំណែងជានាយកមិនប្រតិបត្តិនៅក្លឹប ហើយត្រូវបានស្វាគមន៍ក្នុងការចូលរួមទស្សនាការប្រកួត»៕