នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសតាជីគីស្ថាន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវដែលមានគុណភាពខ្ពស់ ដើម្បីទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើនក្នុងគោលបំណងជំរុញកម្លាំងស្នូលបន្ថែមទៀតទៅក្នុងការអភិវឌ្ឍរួម។
លោក លី បានធ្វើការកត់សម្គាល់នេះ ក្នុងជំនួបរបស់លោកជាមួយនាយករដ្ឋមន្ត្រីតាជីគីស្ថាន លោក កូគៀ រ៉ាស៊ូលហ្សូដា (Kokhir Rasulzoda) នៅក្រៅកិច្ចប្រជុំលើកទី២៣ នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាលនៃរដ្ឋសមាជិករបស់អង្គការសហប្រតិបត្តិការស៊ាងហៃ៕