Real Madrid ចង់បានខ្សែការពាររបស់ Arsenal

0

ក្រុម Real Madrid បានរងបរាជ័យក្នុងការតាមប្រមាញ់ William Saliba ពីក្លឹប Arsenal ខណៈខ្សែការពាររូបនេះមិនចង់ចែកផ្លូវពីក្រុមនៅអង់គ្លេស។

ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាបានដាក់ខ្សែការពារសញ្ជាតិបារាំងជាអាទិភាពសំខាន់របស់ពួកគេក្នុងការពង្រឹងតំបន់ការពារនៅរដូវក្តៅក្រោយ ប៉ុន្តែពួកគេអាចខកចិត្តជាថ្មីម្តងទៀត។

នេះបើយោងតាមការចេញផ្សាយរបស់ Express បានអោយដឹងថាក្លឹប Arsenal មិនមានបំណងអនុញ្ញាតឱ្យកីឡាករវ័យ ២៣ឆ្នាំចាកចេញ ហើយមិនមានការរំពឹងទុកថា Saliba ចង់ចាកចេញពីភាគខាងជើងទីក្រុងឡុងដ៍នៅពេលណានោះទេ។

ខ្សែការពាររូបនេះបានចុះកុងត្រាថ្មីជាមួយក្លឹបកាលពីឆ្នាំមុន ហើយបានក្លាយជាខ្សែការពារដ៏ល្អបំផុតមួយរបស់ពិភពលោកនៅក្លឹបកាំភ្លើងធំ៕