ខ្សែការពារកណ្តាលរបស់ក្លឹប Real Madrid កីឡាករ Joan Martinez បានចុះកុងត្រាថ្មីជាមួយក្លឹបរហូតដល់ឆ្នាំ២០២៧។
កីឡាករវ័យ ១៧ឆ្នាំត្រូវបានគេរាយការណ៍ថាមានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៥៨.៦លានផោន និងជាកីឡាករវ័យក្មេងដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ក្លឹបអធិរាជស។
ចំពោះកិច្ចព្រមព្រៀងនេះ គាត់បាននិយាយថា៖ «ខ្ញុំសប្បាយចិត្ត និងរំភើបក្នុងការបន្តកុងត្រាថ្មីជាមួយក្លឹបដ៏អស្ចារ្យមួយនេះ ដែលជាក្លឹបល្អបំផុតក្នុងពិភពលោក។ ឥឡូវនេះ ខ្ញុំបានត្រៀមខ្លួនសម្រាប់អ្វីគ្រប់យ៉ាងដែលនឹងមកដល់»៕