Tchouameni មិនចាប់អារម្មណ៍ក្លឹបអង់គ្លេសមួយនេះ!

0

ខ្សែបម្រើការពារ Aurelien Tchouameni របស់ក្លឹប Real Madrid មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្លឹប Liverpool ខណៈក្លឹបហង្សក្រហមកំពុងសម្លឹងរកមើលកីឡាករលេខ ៦។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកកាសែត Matteo Moretto បានបញ្ជាក់ថាកីឡាករវ័យ ២៤ឆ្នាំរូបនេះ «មិនចាប់អារម្មណ៍» ក្នុងការផ្ទេរទៅកាន់ទឹកដី Anfield នោះទេ។

កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានគេរាយការណ៍ថាកំពុងផ្តោតលើអនាគតរបស់ខ្លួននៅ Real Madrid ដោយកិច្ចព្រមព្រៀងរបស់គាត់នឹងមានសុពលភាពរហូតដល់ឆ្នាំ២០២៨៕