យោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡាករលោក Florian Plettenberg បានឱ្យដឹងថាក្លឹប Bayern Munich បានចាប់ផ្តើមកិច្ចចរចាទៅលើកុងត្រាជាមួយនឹងអ្នកចាំទី Manuel Neuer ។
កីឡាករវ័យ ៣៨ឆ្នាំរូបនេះមានកុងត្រាជាមួយក្លឹបនៅ Bundesliga រហូតដល់ឆ្នាំ២០២៥ ប៉ុន្តែនៅពេលនេះក្លឹបនៅអាល្លឺម៉ង់ចង់អោយគាត់បន្តស្នាក់នៅជាមួយក្លឹបទៀត។
កីឡាករសញ្ជាតិអាឡឺម៉ង់បានមកចូលរួមជាមួយក្រុម Bayern Munich តាំងពីឆ្នាំ២០១១ ហើយឥឡូវនេះក្លឹបចង់រក្សាទុកគាត់ឱ្យបានយូរជាងនេះ៕