កាលពីខែមេសា ខាងក្លឹប Manchester United ចង់ធ្វើការបន្តកុងត្រារបស់ខ្សែបម្រើវ័យក្មេង Mainoo ដែលកុងត្រារបស់គាត់នឹងផុតនៅឆ្នាំ២០២៧។
ក្រុមហ៊ុន INEOS មានបំណងចង់ធ្វើឱ្យកីឡាករសញ្ជាតិអង់គ្លេសក្លាយជាផ្នែកមួយនៃគម្រោងថ្មីរបស់ពួកគេ ហើយតាមរយៈការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករវ័យ ១៩ឆ្នាំ ខិតជិតក្នុងការព្រមព្រៀងទៅលើកុងត្រាថ្មី។
សារព័ត៌មាន Manchester Evening News ក៏កំពុងរាយការណ៍ផងដែរថាការពន្យាកុងត្រាថ្មីនេះ បាននឹងកំពុងដំណើរការ៕