យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Chelsea បានត្រៀមខ្លួនរួចរាល់ក្នុងការចូលមកប្រជែងជាមួយនឹងក្លឹប Arsenal, Liverpool និង Manchester City ដើម្បីចុះហត្ថលេខាយកកីឡាករ Mohammed Kudus របស់ក្លឹប West Ham។
កីឡាករ Kudus ដែលមកចូលរួមជាមួយក្លឹបញញួរធំកាលពីរដូវក្តៅមុន ទំនងជាមានតម្លៃ ៨៥លានផោនសម្រាប់ការផ្ទេរ ហើយវាត្រូវបានមើលឃើញថា មានតែក្លឹបយក្សនៅ Premier League ដែលហ៊ានចំណាយតាមតម្លៃតាមទាមទារនេះទេ៕