ក្លឹប Manchester City ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្ទេរយកតារាឆ្នើមរបស់ក្លឹប Real Sociedad កីឡាករ Martin Zubimendi ខណៈដែលពួកគេព្យាយាមស្វែងរកកីឡាករមកជំនួសកន្លែងរបស់ Rodri ដែលជួបបញ្ហារបួស។
ការរំពឹងទុកបានកើនឡើង ខណៈក្លឹប Man City នឹងសម្លឹងរកការចុះហត្ថលេខាលើខ្សែបម្រើការពារនៅខែមករា បន្ទាប់ពីកីឡាករ Rodri ត្រូវបានសម្រាកពេញមួយរដូវកាលដោយសារបញ្ហរបួស។
នេះបើយោងតាមការចេញផ្សាយរបស់ Relevo បានអោយដឹងថាក្រុមរបស់លោក Pep Gaurdiola ចង់ទាញយកអត្ថប្រយោជន៍ពីតម្លៃផ្តាច់កុងត្រា ៥០.៣លានផោនរបស់កីឡាករ Zubimendi ហើយនឹងធ្វើការផ្ទេរយកគាត់ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ស្របពេលដែលកីឡាករវ័យ ២៥ឆ្នាំរូបនេះមិនទាន់ចុះហត្ថលេខាទោលើកុងត្រាថ្មីជាមួយក្រុមនៅ La Liga៕