មានក្លឹប៣ ចាប់អារម្មណ៍ចង់បាន Endo

0

យោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាក្លឹប Liverpool ត្រូវបានគេរាយការណ៍ថា បើកចំហរក្នុងការលក់ខ្សែបម្រើជប៉ុន Wataru Endo ដែលបានចូលរួមជាមួយក្លឹបត្រឹមតែមួយរដូវកាលប៉ុណ្ណោះ។

ក្លឹបហង្សក្រហមអាចអនុញ្ញាតឱ្យកីឡាកររូបនេះចាកចេញក្នុងតម្លៃចន្លោះពី ១៥ ទៅ ២០លានអឺរ៉ូ ចំពេលមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Ipswich, Fulham និង Wolves ៕