ក្លឹប Borussia Dortmund បានប្រកាសថា អតីតប្រធានផ្នែកកីឡា លោក Michael Zorc អាចនឹងត្រលប់មកចូលរួមជាមួយក្រុមវិញក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល។ ដោយសារការសម្រេចចិត្តចូលនិវត្តន៍ ធ្វើអោយសមាជិកក្រុមប្រឹក្សាភិបាលនៅសល់តែ ២នាក់ នឹងមិនអាចធ្វើការបោះឆ្នោតបាននោះទេ។
ដូច្នេះនៅពេលដែលក្លឹប Dortmund រៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួនក្នុងខែវិច្ឆិកា លោក Zorc នឹងឈរឈ្មោះជាក្រុមប្រឹក្សាភិបាល។
ចាប់តាំងពីចាកចេញពីក្លឹប Dortmund ក្នុងឆ្នាំ២០២២ លោក Zorc ជាសមាជិកនៃក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Adesso SE ដែលមានមូលដ្ឋាននៅទីក្រុង Dortmund ៕