ក្លឹប Arsenal នឹងត្រូវប្រជែងជាមួយ Barcelona ដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធសញ្ជាតិកាណាដា

0

យោងតាមការចេញផ្សាយរបស់ Todo Fichajes បានអោយដឹងថាបន្ទាប់ពីក្លឹប Arsenal បានចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិកាណាដា Jonathan David នៅពេលនេះក្លឹប Barcelona ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនទៅលើខ្សែប្រយុទ្ធរូបនេះដូចគ្នា។

កីឡាករ David ដែលបានស៊ុតបញ្ចូលទីបាន ៩២គ្រាប់ក្នុង ១៩៤ប្រកួតសម្រាប់ក្រុមនៅ Ligue 1 ចាប់តាំងពីបានចូលរួមជាមួយពួកគេក្នុងឆ្នាំ២០២០ បានបង្ហាញខ្លួនជាប់លាប់ក្នុងរដូវកាលនេះ ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអឺរ៉ុបជាច្រើន៕