លោក Guardiola និយាយពីការបន្តស្នាក់នៅរបស់ Ederson

0

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានបើកចិត្តលើការបរាជ័យក្នុងការផ្ទេរ Ederson ចេញពីក្លឹបនៅអង់គ្លេស ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Saudi Pro League ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Guardiola បាននិយាយថា៖ «យើងមិនចង់ឱ្យ Ederson ចាកចេញនៅរដូវក្តៅនេះទេ។ គ្មានសំណើរផ្លូវការណាមួយផ្ញើរមកនោះទេ…. មែនហើយ ពួកគេបានផ្តល់ជូន ប៉ុន្តែអ្នកចាំទីសម្រាប់ក្រុមដែលបានឈ្នះពានរង្វាន់ Premier League ចំនួនបួនដងជាប់គ្នា គឺមានតម្លៃខ្ពស់ណាស់។ បើមិនដូច្នេះទេ គាត់មិនអាចចាកចេញបានទេ»៕