ប្រធានផ្នែកកីឡាករបស់ក្លឹប Juventus និយាយពីអនាគតរបស់កីឡាករ Paul Pogba

0

ប្រធានផ្នែកកីឡាករបស់ក្លឹប Juventus លោក Cristiano Giuntoli មិនទាន់បានសម្រេចចិត្តថា តើត្រូវរក្សាទុកកីឡាករ Paul Pogba ដែរឬទេ បន្ទាប់ពីខ្សែបម្រើសញ្ជាតិបារាំងរូបនេះត្រលប់មកកាន់ទីលានវិញក្នុងខែមីនា ឆ្នាំ២០២៥។

ថ្លែងទៅកាន់អ្នកសារព័ត៌មានអំពីអនាគតរបស់ខ្សែបម្រើ Pogba លោក Giuntoli បាននិយាយថា៖ «យើងនឹងធ្វើការសម្រេចចិត្តបន្ទាប់ពីសេចក្តីថ្លែងការណ៍ផ្លូវការពី TAS ។ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែគាត់បានអវត្តមានជាយូរមកហើយ… តោះរង់ចាំមើលថាមានអ្វីកើតឡើង»៕