ក្លឹប Aston Villa ត្រូវបានគេរាយការណ៍ថាបានទាមទារតម្លៃដ៏ច្រើនសម្រាប់កីឡាករ Jhon Duran ចំពេលមានទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ជាមួយក្រុម។
នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Aston Villa បានទាមទារតម្លៃប្រមាណ ៨០លានផោនសម្រាប់ក្លឹបណាមួយដែលចង់ចុះហត្ថលេខាយកកីឡាករ Jhon Duran សម្រាប់ទីផ្សាររដូវរងា ឫក៏រដូវក្តៅក្រោយ ខណៈពួកគេចង់រក្សាកីឡាករកូឡុំប៊ីរូបនេះនៅឯ Villa Park ៕