ក្លឹបយក្សនៅអេស្ប៉ាញនៅតែបន្តការចាប់អារម្មណ៍លើ Alexander-Arnold

0

ក្លឹប Real Madrid ត្រូវបានបញ្ជាក់ថានៅតែបន្តចាប់អារម្មណ៍ទៅលើកីឡាករ Trent Alexander-Arnold របស់ Liverpool ហើយការពិភាក្សាត្រូវបានគេនិយាយថាកំពុងដំណើរការ។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការបញ្ជាក់របស់លោក Fabrizio Romano បានអោយដឹងថាក្លឹបអធិរាជស Real Madrid មិនចរចាជាមួយខ្សែការពារនោះទេ។

លោក Fabrizio Romano បាននិយាយនៅលើ YouTube ថា៖​ «តាំងពីខែមីនាមក ស្ថានភាពមិនផ្លាស់ប្តូរទេ។ Real Madrid រក្សាចំណាប់អារម្មណ៍របស់ពួកគេចំពោះស្ថានភាពរបស់ Trent Alexander-Arnold»។

«អ្វីដែលខ្ញុំប្រាប់គឺថា ថ្ងៃនេះ Real Madrid មិនចរចាជាមួយ Alexander-Arnold ទេ ពួកគេមិនពិភាក្សាអំពីលក្ខខណ្ឌនៃកិច្ចសន្យា ប្រាក់ខែ ឬគម្រោងទេ»។

«យើង​មិន​ស្ថិត​ក្នុង​ដំណាក់​កាល​ជឿនលឿន​នៃ​រឿង​នេះ​ទេ ប៉ុន្តែ​ការ​ចាប់​អារម្មណ៍​របស់ Real Madrid គឺ​ជា​អ្វី​ដែល​ត្រូវ​បាន​គេ​លើក​ឡើង​ជា​ច្រើន​ខែ​មក​ហើយ»។

«ដើម្បីមើលថានឹងមានអ្វីកើតឡើងនៅរដូវក្តៅនេះអាស្រ័យលើ Liverpool ពីព្រោះពួកគេមានអាទិភាព ហើយកំពុងនិយាយជាមួយ Alexander-Arnold ហើយយើងនឹងឃើញពីអ្វីដែលពួកគេសម្រេចចិត្តជាមួយគ្នា»៕