យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Liverpool ត្រូវបានគេរាយការណ៍ថានៅតែស្ថិតក្នុងទីផ្សារដើម្បីស្វែងរកកីឡាករលេខ៦ ថ្មី បើទោះបីជាកីឡាករ Ryan Gravenberch ចាប់ផ្តើមរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ក៏ដោយ។
អ្នកចាត់ការ Arne Slot ចង់នាំយកខ្សែបម្រើការពារវ័យក្មេងដើម្បីផ្តល់ការប្រកួតប្រជែងសម្រាប់ Gravenberch ហើយមានផែនការលក់កីឡាករ Wataru Endo។
ដំបូងឡើយក្លឹប Liverpool បានកំណត់គោលដៅខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Martin Zubimendi សម្រាប់តួនាទីនេះ ប៉ុន្តែមិនអាចទទួលបានការចុះហត្ថលេខាយកគាត់ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ជាលទ្ធផល ហង្សក្រហមកំពុងបន្តស្វែងរកកីឡាករដែលអាចសមនឹងតំណែងខ្សែបម្រើ និងផ្តល់នូវស្ថេរភាពរយៈពេលវែងនៅក្នុងតំបន់នោះ៕