យោងតាមការចេញផ្សាយរបស់ TeamTalk បានអោយដឹងថាលោក Thomas Tuchel ត្រូវបានកំណត់ឈ្មោះជាគោលដៅអ្នកគ្រប់គ្រង «លេខមួយ» របស់ Manchester United ប្រសិនបើក្លឹបសម្រេចចិត្តចែកផ្លូវជាមួយគ្រូបង្វឹកបច្ចុប្បន្នលោក Erik ten Hag។
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ដែលធ្លាប់គ្រប់គ្រងក្លឹប Bayern Munich ត្រូវបានគេនិយាយថាចង់ត្រលប់ទៅ Premier League វិញព្រោះគាត់ជឿថាបាល់ទាត់អង់គ្លេសសមស្របបំផុតជាមួយនឹងទស្សនវិជ្ជាគ្រូបង្វឹករបស់គាត់៕