ទីបំផុត កីឡាករ Anthony Martial រកក្លឹបលេងបានហើយ

0

យោងតាមការចេញផ្សាយរបស់លោក​ Fabrizio Romano បានអោយដឹងថាអតីតកីឡាករឆ្នើមរបស់ក្លឹបបិសាចក្រហម គឺកីឡាករ Anthony Martial បានចុះហត្ថលេខាក្នុងនាមជាកីឡាករថ្មីរបស់ក្លឹប AEK Athens ដោយគ្មានតម្លៃខ្លួន។

បន្ទាប់ពីចាកចេញពី Manchester United ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន កីឡាករ Martial ក៏បានចរចាជាមួយ Flamengo ប៉ុន្តែកិច្ចព្រមព្រៀងបានបរាជ័យ។

ឥឡូវនេះគាត់បានចូលរួមជាមួយក្រុមក្រិក AEK Athens ខណៈកិច្ចព្រមព្រៀងបានសម្រេចហើយ៕