ក្លឹបធំពីរនៅអង់គ្លេសចាប់អារម្មណ៍ចង់បាន Goretzka

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester United និង West Ham United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើខ្សែបម្រើ Leon Goretzka របស់ Bayern Munich ខណៈក្លឹបផ្សេងទៀតក៏អាចចូលរួមប្រជែងផងដែរសម្រាប់ទីផ្សារដោះដូរនាខែមករាខាងមុខ។

កីឡាករវ័យ ២៩ឆ្នាំរូបនេះបានជួបការលំបាកក្នុងការរក្សាកៅអីជម្រើសដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីរបស់ក្លឹប Bayern Munich លោក Vincent Kompany ដែលបានធ្វើអោយមានព័ត៌មានទាក់ទង់ការអនាគតគាត់នៅទឹកដីអាឡឺម៉ង់។

ក្លឹប Bayern Munich បើកចិត្តឱ្យ Goretzka ចាកចេញ ដោយអាចជាការខ្ចីជើង ជាមួយនឹងលក្ខខណ្ឌនៃការទិញផ្តាច់។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់បៀវត្សរ៍ដ៏ច្រើនរបស់គាត់ដែលត្រូវបានរាយការណ៍ថាមានចំនួន ២៧៣,០០០ ផោនក្នុងមួយសប្តាហ៍ អាចបង្កបញ្ហាប្រឈមសម្រាប់ក្លឹបដែលចាប់អារម្មណ៍៕