វ័យទើបតែ 18ឆ្នាំ ប៉ុន្តែយុវជនរូបនេះមានក្លឹបជាច្រើនចាប់អារម្មណ៍

0

យុវជនន័រវេស Sindre Walle Egeli កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹប Premier League មួយចំនួន បន្ទាប់ពីការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ក្នុងរដូវកាល ២០២៤/២៥ ។ នេះបើយោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាក្លឹប Newcastle United រួមជាមួយនឹងក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ដូចជា West Ham, Brentford និង Crystal Palace សុទ្ធតែបានតាមមើលខ្សែប្រយុទ្ធដែលមានទេពកោសល្យម្នាក់នេះ។

កីឡាករ Egeli ដែល​មាន​អាយុ ១៨ឆ្នាំ​ក្នុង​ខែ​មិថុនា​បាន​បង្កើតកេរ្តិ៍​ឈ្មោះ​យ៉ាង​ឆាប់​រហ័ស​សម្រាប់​ខ្លួន​គាត់​។ ខ្សែប្រយុទ្ធដែលប្រើជើងឆ្វេងរូបនេះ ចូលចិត្តលេងនៅខាងស្តាំ បានបង្ហាញអំពីជំនាញ និងភាព​ច្នៃ​ប្រឌិត​របស់​គាត់។ នៅក្នុងការបង្ហាញខ្លួន៤ដងចុងក្រោយរបស់គាត់សម្រាប់ក្លឹប Nordsjaelland គាត់បានស៊ុតបញ្ចូលទីបាន ៣គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានម្តង ហើយបានបង្ហាញខ្លួនលើកដំបូងសម្រាប់ Norway ក្នុងការប្រកួតជាមួយនឹងកាហ្សាក់ស្ថាន៕