កីឡាករ Joshua Kimmich ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លឹប Bayern Munich ក្នុងរដូវក្ដៅនេះ ក៏ប៉ុន្តែនៅទីបំផុតខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះបានបន្តស្នាក់នៅ Allianz Arena ដដែល។ ទោះជាយ៉ាងណាក៏ដោយ កុងត្រារបស់កីឡាកររូបនេះនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៥ ហើយគាត់នៅមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅឡើយទេ។
យោងតាមការបញ្ជាក់របស់លោក Bojan Krkic Sr ដែលជាឪពុករបស់អ្នកសម្របសម្រួលបាល់ទាត់របស់ក្លឹប Barcelona លោក Bojan Krkic Jr បានអោយដឹងថា កីឡាករ Kimmich កំពុងទន្ទឹងរង់ចាំការផ្ទេរទៅកាន់ក្លឹបយក្សកាតាឡាននៅរដូវក្តៅក្រោយក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។
ថ្លែងទៅកាន់ Cadena SER លោក Krkic Sr បាននិយាយថា៖ «Joshua Kimmich ពិតជាទន្ទឹងរង់ចាំការផ្ទេរមកកាន់ក្លឹប Barcelona។ កីឡាករបាល់ទាត់អាល្លឺម៉ង់ និងបារាំង នៅពេលអ្នកសួរថាតើពួកគេចង់ទៅលេងនៅក្លឹបណា ជាទូទៅពួកគេនិយាយថា Barcelona ។ Real Madrid ក៏ជាជម្រើសមួយដែរ ប៉ុន្តែជាទូទៅ កីឡាករបាល់ទាត់ចង់លេងឱ្យ Barcelona សម្រាប់ប្រវត្តិសាស្រ្តរបស់ខ្លួន សម្រាប់ក្លិប សម្រាប់ភាពអស្ចារ្យ»៕