យោងតាមការចេញផ្សាយរបស់អ្នកកាសែត Pete O’Rourke បានអោយដឹងថាក្លឹប Liverpool កំពុងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីបញ្ឈប់ Mohamed Salah ពីការចាកចេញពី Anfield នៅចុងបញ្ចប់នៃរដូវកាល ២០២៤/២៥ ។
កីឡាករសញ្ជាតិអេហ្ស៊ីបដែលកុងត្រារបស់គាត់នៅ Anfield ផុតកំណត់នៅឆ្នាំ ២០២៥ នេះ បានធ្វើការបញ្ជាក់ថានេះអាចជារដូវកាលចុងក្រោយរបស់គាត់នៅហង្សក្រហមក្រោយបញ្ចប់ការប្រកួតជាមួយនឹងក្លឹប Manchester United។ ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះវាត្រូវបានគេរាយការណ៍ថាក្រុមហង្សក្រហមចាប់អារម្មណ៍ក្នុងការពិភាក្សាលើការបន្តកុងត្រាថ្មី បើទោះបីជាកីឡាករកំពុងទាមទារប្រាក់ខែច្រើនក៏ដោយ៕