Arsenal អាចពិចារណាក្នុងការហៅខ្សែបម្រើ Fabio Vieira មកវិញ

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal អាចពិចារណាក្នុងការហៅខ្សែបម្រើ Fabio Vieira មកវិញពីក្លឹប FC Porto នៅក្នុងខែមិថុនា ឆ្នាំ២០២៥។

ក្រុមកាំភ្លើងធំបានបញ្ជូន Vieira ទៅកាន់ក្លឹបយក្សនៅព័រទុយហ្គាល់ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែនៅក្នុងលក្ខខណ្ឌនៃការខ្ចីជើងនោះ ពួកគេមិនបានដាក់បញ្ចូលនៅជម្រើសក្នុងការទិញផ្តាច់នោះទេ ខណៈពួកគេចង់ធ្វើការតាមដានការវិវឌ្ឍនរបស់កីឡាករក្នុងរដូវកាល ២០២៤/២៥ មុននឹងធ្វើការសម្រេចចិត្តអំពីអនាគាត់របស់គាត់នៅ Emirate៕