យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹបយក្សរបស់ទួរគី Galatasaray កំពុងសម្លឹងមើលការផ្ទេរយកខ្សែបម្រើ Jorginho របស់ក្លឹប Arsenal ហើយសង្ឃឹមថានឹងចុះហត្ថលេខាលើរូបគេមុនពេលទីផ្សារដោះដូរកីឡាករនៅក្នុងប្រទេសទួរគីបិទនៅថ្ងៃសុក្រនេះ។
កីឡាករ Jorginho មិនទាន់ទទួលបានបង្ហាញខ្លួនសម្រាប់រដូវកាល ២០២៤-២៥ នោះទេ ហើយជាមួយនឹងការមកដល់របស់ Mikel Merino នៅរដូវក្តៅនេះ វាមិនទំនងដែលកីឡាករអ៊ីតាលីនឹងអាចទទួលបានពេលវេលាលេងនៅលើទីលាននៅឆ្នាំនេះនោះទេ។ កីឡាកររូបនេះបានស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ ហើយគេនៅតែត្រូវមើលថាតើ Mikel Arteta នឹងយល់ព្រមអោយកីឡាកររូបនេះផ្ទេរចេញនៅមុនថ្ងៃសុក្រនេះដែរ ឫទេ៕