ក្លឹប PSG ត្រៀមកុងត្រាថ្មីឲ្យលោក Luis Enrique

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប PSG បានរៀបចំកុងត្រាថ្មីសម្រាប់លោក Luis Enrique ដែលជាផ្នែកមួយនៃគម្រោងរបស់ក្លឹប។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានចូលរួមយ៉ាងពេញលេញក្នុងផែនការដោះដូរកីឡាករនៅរដូវក្តៅនេះ ហើយគាត់បានផ្តល់តម្លៃខ្ពស់សម្រាប់ក្លឹប។ កុងត្រាបច្ចុប្បន្នរបស់គាត់មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៥ ហើយក្លឹប PSG បានត្រៀមក្នុងការបន្តកុងត្រាថ្មីអោយគាត់ហើយ៕