ខ្សែការពារសញ្ជាតិអ៊ុយរូហ្គាយ Ronald Araujo ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងកាផ្ទេរចេញពីក្រុម Barcelona នៅរដូវក្តៅនេះ ទៅកាន់ក្លឹប Bayern Munich ដែលជាគោលដៅបន្ទាប់អាចធ្វើទៅបានសម្រាប់គាត់ ប៉ុន្តែគាត់បានសម្រេចចិត្តបន្តនៅ Camp Nou វិញ។
នេះបើយោងតាមការចេញផ្សាយរបស់ Mundo Desportivo បានអោយដឹងថាកីឡាករ Araujo ដែលបច្ចុប្បន្នត្រូវអវត្តមានដោយសារបញ្ហារបួសបាននិយាយជាមួយនឹងកីឡាករអ៊ុយរូហ្គាយ និងជាវីរៈបុរសរបស់ក្លឹប Barcelona កីឡាករ Luis Suarez។ ខ្សែប្រយុទ្ធជើងចាស់រូបនេះបានបញ្ចុះបញ្ចូលខ្សែការពាររូបនេះឲ្យបន្តស្នាក់នៅជាមួយនឹងក្លឹប Barcelona៕