បាត់ដំបង៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២និង៥៥នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក ឧត្តមសេនីយ៍ ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ចៀក ថានិន នាយកការិយាល័យកំរិតស្រាល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ភ្នាល់មាន់ជល់) ០១លើក នៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ១០នាក់៖
១-ឈ្មោះ វង់ កក្កដា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ យាំ ទូច ភេទប្រុស អាយុ ៥១ ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ភណ្ឌ័ សុចិន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិចែងក្តា ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៤-ឈ្មោះ ឆុង ដារិទ្ធ ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
៥-ឈ្មោះ ភូ រតនៈ ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៦-ឈ្មោះ ភឿក ប៉ិន ភេទប្រុស អាយុ ៦៣ ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៧-ឈ្មោះ ហ៊ុន សុភ័ក្រ ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
៨-ឈ្មោះ ពេញ សារេត ភេទប្រុស អាយុ ៦៨ ឆ្នាំ មានទីលំនៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
៩-ឈ្មោះ យ៉ ហ៊ុល ភេទប្រុស អាយុ ៧៤ ឆ្នាំ មានទីលំនៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។
១០-ឈ្មោះ ណម សាវុធ ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖
-មាន់ជល់ចំនួន ០៤ក្បាល
-ស៊ុមក្រុងមាន់ចំនួន០៣
-ជញ្ជីងថ្លឹងមាន់ជល់ ចំនួន០១
-ចង្ក្រានដាំទឹកស្អំមាន់ជល់ ចំនួន០១
-កៅស៊ូសង្វៀនសម្រាប់ជល់មាន់០១ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕