យោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាក្លឹប Aston Villa ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើខ្ចីជើងនៅនាទីចុងក្រោយនៃទីផ្សារដោះដូរកីឡាករពីក្លឹប Chelsea និង West Ham United សម្រាប់ខ្សែប្រយុទ្ធវ័យក្មេងរបស់ពួកគេកីឡាករ Jhon Duran។
ការដាក់សំណើរដែលបានធ្វើឡើងនៅថ្ងៃចុងក្រោយ ត្រូវបានច្រានចោលភ្លាមៗដោយក្លឹប Villa ព្រោះវាមិនមានពេលគ្រប់គ្រាន់សម្រាប់ពួកគេ ដើម្បីស្វែងរកអ្នកជំនួស ខណៈទីផ្សារដោះដូររដូវក្តៅបានបិទនៅថ្ងៃសុក្រ៕