ខ្សែបម្រើ Manuel Ugarte និយាយពីមហិច្ឆិតាជាមួយ Man Utd

0

កីឡាករចំណូលថ្មីរបស់ Manchester United ខ្សែបម្រើ Manuel Ugarte បានបង្ហើបពីមូលហេតុដែលគាត់តាំងចិត្តចង់ចូលរួមជាមួយបិសាចក្រហម បើទោះជាត្រូវបានក្លឹបកំពូលៗជាច្រើនចង់បានក៏ដោយ។

កីឡាករ Ugarte បាននិយាយដោយឆ្លុះបញ្ចាំងពីផែនការរបស់ក្លឹបសម្រាប់អនាគតថា៖ «គម្រោងនៅទីនេះគឺគួរឱ្យរំភើបខ្លាំងណាស់។ នេះគឺជាក្លឹបដែលមានមហិច្ឆតា ហើយខ្ញុំជាកីឡាករដែលមានមហិច្ឆតា។ ខ្ញុំនឹងលះបង់ លះបង់គ្រប់យ៉ាងសម្រាប់មិត្តរួមក្រុមរបស់ខ្ញុំ។ រួមគ្នា យើងនឹងប្រយុទ្ធដើម្បីឈ្នះពានរង្វាន់ និងឈានដល់កម្រិតដែលក្លឹប Man Utd សមនឹងទទួលបាន»៕