យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Marcos Alonso នឹងទៅចូលរួមជាមួយក្លឹប Celta Vigo! ការព្រមព្រៀងបានកើតឡើង ដោយគាត់នឹងត្រូវទៅចូលរួមជាមួយក្លឹប Celta Vigo ដោយគ្មានតម្លៃខ្លួន។
ឥឡូវនេះវានឹងពឹងផ្អែកលើ Financial Fair Play ដើម្បីបន្តជំហានផ្លូវការសម្រាប់ក្លឹប Celta ដើម្បីចុះហត្ថលេខាលើអតីតខ្សែការពារឆ្វេងរបស់ក្លឹប Barca។ ក្លឹប Man Utd មិនដែលទាក់ទងទេ បើទោះបីជាមានព័ត៌មានចចាមអារ៉ាមក៏ដោយ៕