Liverpool ធ្វើការសាកសួរអំពីកីឡាកររបស់ក្លឹប Juventus

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool បានធ្វើការសាកសួរអំពីកីឡាករ Federico Chiesa ដែលជាជម្រើសផ្ទេរអាចកើតឡើងបាននៅថ្ងៃចុងក្រោយ។

កីឡាករ Federico Chiesa គឺជាកីឡាករដែលទំនេរនៅក្នុងទីផ្សារ ខណៈក្លឹប Juventus ចង់ស្វែងរកដំណោះស្រាយ ស្របពេលដែលក្លឹប Liverpool បានធ្វើការទំនាក់ទំនងដោយផ្ទាល់នៅថ្ងៃនេះ។ ក្លឹប Liverpool កំពុងស្វែងរកលក្ខខណ្ឌនៃកិច្ចព្រមព្រៀង… ខណៈដែល Barça បានបង្ហាញចំណាប់អារម្មណ៍ ប៉ុន្តែមិនបានដាក់សំណើរដេញថ្លៃនោះទេ៕