យោងតាមការចេញផ្សាយរបស The Athletic បានអោយដឹងថាកីឡាករ Orri Oskarsson បានបង្ហាញនៅក្នុងបញ្ជីឈ្មោះគោលដៅរបស់ក្លឹប Man City ដែលចង់បានមកពង្រឹងជម្រើសរបស់ពួកគេនៅតំបន់ប្រយុទ្ធ។ ម្ចាស់ជើងឯក Premier League ត្រូវបានគេចាត់ទុកថាជា “អ្នកកោតសរសើរយ៉ាងខ្លាំង” ទៅលើកីឡាករសញ្ជាតិអ៊ីស្លង់អាយុ ១៩ ឆ្នាំ។
កីឡាករ Oskarsson បានលេងជាមួយ Man City ក្នុងការប្រកួត Champions League កាលពីរដូវកាលមុន ហើយបានស៊ុតបញ្ចូលទីបាន ៧ដងរួចមកហើយក្នុងការបង្ហាញខ្លួន ១១ដងសម្រាប់ក្លឹប Copenhagen រហូតមកដល់ឆ្នាំ ២០២៤-២៥ ។ ទោះបីជាយ៉ាងណាក៏ដោយ Man City ហាក់ដូចជាបង្ហាញចំណាប់អារម្មណ៍លើ Oskarsson ហើយគាត់ត្រូវបានគេរំពឹងថានឹងផ្ទេរមុនទីផ្សារដោះដូរបិទ ហើយបើយោងតាមការចេញផ្សាយរបស់ The Athletic បានបង្ហាញថាក្រុមម្ចាស់ជើងឯក Premier League មិនទាន់ធ្វើការដាក់សំណើរជាផ្លូវការណ៍នោះទេ។ ក្លឹបផ្សេងទៀតដូចជា Porto និង Real Sociedad ក៏ចាប់អារម្មណ៍ទៅលើកីឡាករ Oskarsson ដែលមានតម្លៃ ២០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម។
ក្រោយបានលក់កីឡាករ Julian Alvarez ទៅឱ្យក្លឹប Atletico Madrid ក្នុងតម្លៃដ៏ខ្ពស់ ក្លឹប Man City មានការស្ទាក់ស្ទើរក្នុងការចូលទៅក្នុងទីផ្សារដើម្បីស្វែងរកកីឡាកដែលមានតម្លៃខ្ពស់។ ជំនួសមកវិញ លោក Pep Guardiola បានសម្លឹងឃើញយុវរបស់ខ្លួន James McAtee និង Oscar Bobb ខណៈដែលពួកគេកំពុងស្វែងរកនៅជម្រើសមកជំនួសកីឡាករសញ្ជាតិអាហ្សង់ទីន។
កីឡាករ Ilkay Gundogan បានក្លាយជារង្វាន់ដែលផ្ទេរមកកាន់ក្លឹប Man City ខណៈទីផ្សារដោះដូរជិតនឹងបិទ ដើម្បីពង្រឹងនៅក្នុងតំបន់បម្រើរបស់ពួកគេ៕