ម្នាក់នេះ!!! អាចជាកីឡាករចុងក្រោយដែលផ្ទេរមក Man Utd

0

យោងតាមការចេញផ្សាយរបស់កាសែតអ៊ុយហ្គាល់ El Pais បានអោយដឹងថាវាគ្រាន់តែបញ្ហាពេលវេលាប៉ុណ្ណោះ មុនពេលដែលកីឡាករ Ugarte បញ្ចប់ការផ្ទេររបស់គាត់ទៅកាន់ក្លឹប Manchester United ។ ហាក់ដូចជា “អ្វីគ្រប់យ៉ាងគឺនៅលើផ្លូវ” សម្រាប់ខ្សែបម្រើរូបនេះទៅកាន់ទឹកដី Old Trafford ពីក្លឹប PSG ជាមួយនឹង “ព័ត៌មានលម្អិតតូចតាច” ដែលមិនត្រូវបានគេរំពឹងថានឹងបង្កឱ្យមានបញ្ហានោះទេ។

ជាងមួយខែបន្ទាប់ពី Ugarte ត្រូវបានគេរាយការណ៍ជាលើកដំបូងថាបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man Utd អ្វីៗបានកាន់តែខិតជិតដល់ទីបញ្ចប់ បន្ទាប់ពីក្លឹបហាក់នៅឆ្ងាយពីគ្នាក្រោយធ្វើការពីភាក្សាអំពីតម្លៃផ្ទេរ។ លោក Erik ten Hag មិនបានផ្តល់ព័ត៌មានលម្អិតណាមួយទេ នៅពេលដែលគាត់ត្រូវបានសួរអំពីកិច្ចព្រមព្រៀងផ្ទេរ បន្ទាប់ពីក្រុមបានបរាជ័យកាលពីចុងសប្តាហ៍ក្រោមថ្វីជើងក្រុម Brighton។ ទោះបីជាគាត់បាននិយាយថា ជាទូទៅ United គឺ “តែងតែ” ស្វែងរកការធ្វើឱ្យក្រុមប្រសើរឡើង។

នេះបើយោងតាម FBREF បានអោយដឹងថាកីឡាករ Ugarte បានប្រជែងបាល់ ៩៨ដងការពីរដូវកាលមុននៅ Ligue 1 ដោយក្នុងនោះយកឈ្នះបាន ៥៧ដង។ បើ​ទោះ​បី​ជា​បាន​បង្ហាញ​ខ្លួន​តែ ២៥លើក​សម្រាប់ការប្រកួតកាលពីឆ្នាំមុន។ ការបញ្ជូនបាល់ចំគោលរបស់គាត់នៅក្នុងការប្រកួតទាំងនោះ គឺប្រមាណ ៩១%។

កីឡាករ Ugarte មើលទៅហាក់ដូចជាគាត់នឹងក្លាយជាកីឡាករចំណូលថ្មីចុងក្រោយគេដែលផ្ទេរមក Old Trafford នៅរដូវក្តៅនេះ ដោយនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនៃទីផ្សារដោះដូរកីឡាករ។ កីឡាករ Scott McTominay អាចនឹងចាកចេញ ជាមួយនឹងរបាយការណ៍ដែលបានបញ្ជាក់អំពីការព្រមព្រៀងក្នុងការផ្ទេរទៅកាន់ Napoli៕