ក្លឹប Ajax ត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍ក្នុងការទិញយកខ្សែការពារ Mason Holgate របស់ក្លឹប Everton ។ យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹបនៅហូឡង់បានធ្វើការសាកសួរអំពីកីឡាករវ័យ ២៧ឆ្នាំ ដែលទំនងជាចង់ចាកចេញពី Goodison Park ។
អនាគតរបស់កីឡាករ Holgate នៅក្លឹប Everton ហាក់បីដូចជាមិនច្បាស់លាស់ ខណៈដែលគាត់បានលេងត្រឹមតែ ៥នាទីប៉ុណ្ណោះក្នុងការប្រកួតថ្ងៃបើកឆាករបស់ក្លឹបជាមួយ Brighton & Hove Albion ។ ជាមួយនឹងកុងត្រារបស់គាត់នៅសល់តែមួយឆ្នាំប៉ុណ្ណោះ ក្លឹប Everton ចង់ចរចារផ្ទេរគាត់នៅរដូវក្តៅនេះ។
ក្លឹបចង់ធានាបាននូវតម្លៃខ្លួន Holgate ដោយមិនចង់បាត់បង់គាត់ដោយទទេៗ នៅពេលដែលកុងត្រារបស់គាត់ផុតនៅឆ្នាំក្រោយ៕