មានក្លឹបចង់បានកីឡាករ Hannibal Mejbri

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Burnley បង្ហាញការចាប់អារម្មណ៍ក្នុងការខ្ចីជើងកីឡាករ Hannibal Mejbri ជាមួយនឹងកាតព្វកិច្ចក្នុងការទិញផ្តាច់ ខណៈការពិភាក្សាកំពុងចាប់ផ្តើម។

មិនទាន់សម្រេច ឫក៏ព្រមព្រៀងណាមួយនោះទេ ដោយសារលក្ខខណ្ឌនៃការផ្ទេរមិនមែនជាអ្វីដែលត្រូវបានរំពឹងទុក ប៉ុន្តែក្លឹប Burnley បានធ្វើការបញ្ជាក់ទៅកាន់ក្លឹប Manchester United និងកីឡាករហើយ៕