ប្រធានក្លឹប Real Sociedad និយាយយ៉ាងខ្លីពី Merino

0

ក្លឹប Arsenal កំពុងធ្វើការពង្រឹងទៅលើសំណើររបស់ពួកគេ ដើម្បីចុះហត្ថលេខាលើកីឡាករ Mikel Merino ខណៈក្លឹប Real Sociedad បានបញ្ជាក់ថាពួកគេនឹងអនុញ្ញាតឱ្យគាត់ចាកចេញក្នុងតម្លៃសមរម្យ។

ប្រធានក្លឹប Real Sociedad លោក Jokin Aperribay ប្រាប់លោក Fabrizio Romano ថា៖ «យើងនឹងនិយាយជាមួយ Arsenal ព្រមទាំងការពារផលប្រយោជន៍របស់ Real Sociedad ។ នៅពេលដែលយើងពិចារណាថាការផ្តល់ជូននេះគឺល្អ យើងនឹងយល់ព្រម»។

«យើងដឹងពីបំណងប្រាថ្នារបស់ Merino ដូច្នេះហើយយើងសម្រេចចិត្តមិនហៅគាត់ [សម្រាប់ការប្រកួតបើកឆាក La Liga របស់ Real Sociedad]»៕