យោងតាមប្រភពព័ត៌មានមួយចំនួនបានអោយដឹងថាមានក្លឹបនៅ Premier League ជាច្រើនចាប់អារម្មណ៍ទៅលើកីឡាករ Eddie Nketiah របស់ក្លឹប Arsenal ។ ក្នុងនោះបើយោងតាមការចេញផ្សាយរបស់ SKy Sports បានអោយដឹងថាការចរចារវាងក្លឹប Arsenal, Crystal Palace និង Nottingham Forest ទៅលើកីឡាករវ័យ ២៥ឆ្នាំនៅតែបន្ត។
កាលពីសប្តាហ៍មុនការផ្ទេរកីឡាករ Eddie Nketiah ទៅកាន់ Marseille ត្រូវបានបរាជ័យ ពីព្រោះក្លឹបនៅបារាំងបានបដិសេធ។ កីឡាករ Nketiah នៅសល់កុងត្រា ៣ឆ្នាំទៀតជាមួយនឹងក្លឹបនៅភាគខាងជើងទីក្រុង ហើយមកដល់ពេលនេះមិនទាន់មានសំណើរពីក្លឹបណាមួយសមស្របទៅនឹងតម្លៃដែលក្លឹប Arsenal ចង់បាននោះទេ៕