Leicester City ចង់បានខ្សែបម្រើរបស់ Spurs

0

យោងតាមការចេញផ្សាយរបស់អ្នកព័ត៌មាន Sami Mokbel របស់សារព័ត៌មាន Daily Mail បានអោយដឹងថាក្លឹប Leicester City បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Oliver Skipp របស់ក្លឹប Tottenham Hotspurs នៅក្នុងទីផ្សារដោះដូរនារដូវក្តៅនេះ។

ក្លឹប Lecister City បានធ្វើការពិភាក្សាជាមួយនឹងក្លឹបនៅភាគខាងជើងទីក្រុងឡុង ហើយខាង Spurs ក៏បានបញ្ជាក់ថាបានត្រៀមខ្លួនក្នុងការអនុញ្ញាតអោយគាត់ចាកចេញនៅរដូវក្តៅនេះ៕