Chelsea នៅតែមិនប្តូរគោលជំហររបស់ខ្លួនលើ Lukaku

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea សម្លឹងឃើញការផ្ទេរកីឡាករ Romelu Lukaku និង Victor Osimhen គឺជាការផ្ទេរដាច់ដោយឡែកពីគ្នា។

មិនមានការចរចាអំពីការប្តូរកីឡាករនោះទេ ខណៈក្លឹប Chelsea ផ្តោតទៅលើការលក់កីឡាករ Lukaku ជាអចិន្ត្រៃយ៍តែម្តង។ ខាងក្លឹប Napoli កំពុងតែធ្វើការរឿងនេះជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នា ហើយការចរចាជាមួយនឹងក្លឹប Chelsea គឺផ្តោតទៅលើការផ្ទេរជាអចិន្ត្រៃយ៍៕