ភ្នំពេញ៖ កាលពីវេលាម៉ោង ៣:៥០នាទីទាបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមានបុរសម្នាក់បេីករថយន្ត ដឹកទំនិញធុនធំ ពាក់ស្លាកលេខចង្កូតស្ដាំ PP-0202 បុករថយន្ត ដឹកទំនិញ ធុនធំ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-1817 កំពុងចតពីក្រោយបណ្ដាលជាប់អ្នកបេីករថយន្តរងរបួសធ្ងន់ ។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕