Paulo Dybala ត្រៀមខ្លួនចាកចេញពីបាល់ទាត់អឺរ៉ុប

0

យោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាសមាជិកក្រុមជម្រើសជាតិអាហ្សង់ទីនដែលបានឈ្នះ World Cup កីឡាករ Paulo Dybala បានត្រៀមក្នុងការទៅចូលរួមជាមួយនឹងក្លឹប Al-Qadsia នៅ Saudi Pro League បន្ទាប់ពីបាននិយាយព្រមព្រៀងគ្នាទៅលើលក្ខខណ្ឌ។

ក្លឹប Al-Qadsia បានយល់ព្រមក្នុងការបង់តម្លៃផ្តាច់កុងត្រា ១២លានអឺរ៉ូ ដែលមាននៅក្នុងកុងត្រារបស់កីឡាករ Dybala ជាមួយនឹងក្លឹប Roma។ តារាឆ្នើមរូបនេះនឹងចុះហត្ថលេខាលើកុងត្រា ៣ឆ្នាំ ជាមួយនឹងប្រាក់ឈ្នួល ១៥លានអឺរ៉ូក្នុងមួយរដូវកាល៕