យោងតាមការចេញផ្សាយរបស់ Radio Marca បានអោយដឹងថាក្លឹប Arsenal និង Real Sociedad បាននឹងកំពុងចរចាទៅលើភាពដែលអាចកើតឡើង ក្នុងការផ្ទេរកីឡាករសញ្ជាតិអេស្ប៉ាញ Mikel Merino។
ក្លឹបនៅអេស្ប៉ាញត្រូវបានគេរាយការណ៍ថាបានទទួលសំណើរដំបូងពីក្រុមកាំភ្លើងធំ ទោះជាយ៉ាងណាក៏ដោយក្លឹបនៅ Premier League នៅតែមានទំនុកចិត្តក្នុងការនាំយកកីឡាករដែលមានបំណងចង់ផ្ទេរមកកាន់ប្រទេសអង់គ្លេស៕