ក្លឹប Leipzig រកឃើញអ្នកជំនួសកន្លែង​ Dani Olmo

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប RB Leipzig បានខិតជិតក្នុងការផ្ទេរយកកីឡាករ Antonio Nusa ពី Club Brugge។

នេះបើយោងតាមការបញ្ជាក់របស់ BILD បានអោយដឹងថាការនិយាយព្រមព្រៀងគ្នាត្រូវបានកើតឡើង ហើយកីឡាករ Antonio Nusa ក៏ទទួលយកសំណើរនេះផងដែរ។ គាត់ជាកីឡាករចំណូលថ្មីមកកាន់ក្លឹប Leipzig ក្នុងការជំនួសកន្លែងកីឡាករ Dani Olmo ដែលចាកចេញទៅក្លឹប Barcelona៕