យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការចរចាផ្ទេរកីឡាករ Youssoufa Moukoko ទៅកាន់ក្លឹប Olympique Marseille កាន់តែខិតជិតការបរាជ័យ។
មិនមានការព្រមព្រៀងណាមួយរវាងក្លឹប Olympique Marseille និងក្លឹប Borussia Dortmund នោះទេ ខណៈក្លឹបនៅបារាំងមានបំណងចង់ដើរចេញពីតុចរចា ដោយសារតែចំណាយពេលពិភាក្សាយូរពេក។ មានក្លឹបមួយចំនួនក៏ចាប់អារម្មណ៍ទៅលើកីឡាករ Moukoko ខណៈគាត់មានផែនការក្នុងការចាកចេញដដែល៕