Vinnicius ឆ្លើយតបជាមួយការចង់បានពីភាគីអារ៉ប៊ីសាអូឌីត

0

កីឡាករសញ្ជាតិប្រេស៊ីល ដែលបានក្លាយជាគ្រាប់ពេជ្រនៅក្នុងពិភពបាល់ទាត់ ហើយបានឈ្នះពាន La Liga និង Champions League។ គាត់បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់នៅ Santiago Bernabeu និងបានពាក់អវាលេខ ៧ នៅក្នុងក្រុម Real Madrid ដែលជាលេខរបស់ម្ចាស់ Ballon d’Or ប្រាំសម័យកាលកីឡាករ Ronaldo។

កីឡាករសញ្ជាតិព័រទុយហ្គាល់កំពុងលេងនៅមជ្ឃឹមបូព៌ា ហើយគេក៏បានសម្លឹងឃើញថាកីឡាករ Vinnicius អាចនឹងដើរតាមគន្លងរបស់គាត់ដូចគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថា គណៈប្រតិភូមូលនិធិវិនិយោគសាធារណៈ (PIF) ដែលធ្វើការក្នុងនាមក្រសួងកីឡារបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការសាកសួរអ្នកតំណាងកីឡាករ Vinicius អំពីការផ្ទេររបស់គាត់។

ការផ្ទេរកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ អាចជាមុខមាត់ថ្មីសម្រាប់ Saudi Pro League ខណៈកំពុងរៀបចំកុងត្រាដើម្បីបញ្ចុះបញ្ចូលរូបគាត់។ គណៈប្រតិភូអារ៉ាប៊ីសាអូឌីត ចង់ធ្វើការចុះហត្ថលេខាលើកីឡាករកំពូលបន្ថែមទៀតមុនពេលប្រទេសរបស់ខ្លួនឹងធ្វើជាម្ចាស់ផ្ទះ World Cup ២០៣៤។

កីឡាករ Vinicius មានកុងត្រាជាមួយនឹងក្លឹប Real Madrid ដល់ឆ្នាំ២០២៧ ជាមួយនឹងតម្លៃផ្តាច់កុងត្រា ១០០០លានអឺរ៉ូ។ កីឡាករវ័យ ២៤ឆ្នាំបានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនមានបំណងទទួលយកការប្រកួតប្រជែងថ្មីក្នុងពេលឆាប់ៗនោះទេ ដោយគាត់មានបំណង់ចង់ស្នាកនៅបន្តជាមួយក្លឹប Real Madrid និងឈ្នះ Ballon d’Or នៅទីនេះ៕