Liverpool ចង់បានអ្នកចាំទីសញ្ជាតិហ្សកហ្ស៊ី

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool បានធ្វើការពិចារណានូវឱកាសក្នុងការចុះហត្ថលេខាយកកីឡាករ Giorgi Mamardashvili ពីក្លឹប Valencia… ហើយនឹងអោយគាត់ខ្ចីជើងទៅក្លឹបផ្សេង។

មិនទាន់មានការសម្រេចចិត្តចុងក្រោយយ៉ាងណានោះទេ ប៉ុន្តែការពិភាក្សានៅតែបន្ត។ វាអាស្រ័យទៅលើក្លឹប Liverpool ខណៈកញ្ចប់ផ្ទេរដែលទាមទារគឺច្រើនជាង ៣០លានអឺរ៉ូ។ អ្នកចាំទីសញ្ជាតិហ្សកហ្ស៊ីចង់ផ្ទេរមកកាន់ក្លឹប Liverpool ជាមួយនឹងលក្ខខណ្ឌនៃការខ្ចីជើងចេញ​ស្របតាមផ្នែកមួយនៃកិច្ចព្រមព្រៀង។

ក្លឹបមួយចំនួនចាប់អារម្មណ៍ចង់ខ្ចីជើងគាត់ ក្នុងនោះក្លឹប Bournemouth ក៏បានបញ្ជាក់ពីការចាប់អារម្មណ៍ ប៉ុន្ទែអ្វីទាំងអស់អាស្រ័យទៅលើក្លឹប Liverpool។ ច្បាស់ណាស់អ្នកចាំទីសម្រាប់ក្លឹប Liverpool នៅក្នុងរដូវកាលថ្មីនេះ នូវតែជាកីឡាករ Alisson៕