អ្នកចាត់ការក្លឹ​ប​បាល់ទាត់ Phnom Penh Crown និយាយ​អំពី​ជ័យជម្នះ​លើក​ដំបូង​

0

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផេករបស់​ក្លឹ​ប​បាល់ទាត់ Phnom Penh Crown FC បានអោយ​ថា​លោក Oleg Starynskyi និយាយ​អំពី​ជ័យជម្នះ​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ជាមួយ​វិសាខា​ថា៖

«​ដូច​ខ្ញុំ​បាន​លើក​ឡើង​ថា​ ការ​ប្រកួត​នេះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​ថាមពល ឆ​ន្ទៈ និង​ភាព​រីករាយ​ផង​ដែរ នេះ​គឺជា​ការ​ចាប់ផ្តើម​ដ៏​ស្រស់​ស្អាត​មួយ​សម្រាប់​រដូវ​កាល​ថ្មី​»។

ខ្ញុំ​គិត​ថា​អ្នក​ដែល​បាន​ទស្សនាការ​ប្រកួត​នេះ​ ពិតជា​រីករាយ​ជាមួយ​ការ​ប្រកួត​តាំងពី​នាទី​ទី ១ រហូត​ដល់​បញ្ចប់​។ វិសាខា​ជ្រើសរើស​ការ​លេង​ខ្លាំង​សម្រាប់​ការ​ប្រកួត​នេះ ដូចដែល​អ្នក​បានឃើញ​ហើយ​ថា​ពេល​កីឡាករ​របស់​យើង​មាន​បាល់ ពួក​គេ​មិន​ឲ្យ​យើង​មាន​ភាព​ងាយស្រួល​នោះ​ទេ ពួក​គេ​ព្យាយាម​ប៉ះទង្គិច​ជាមួយ​យើង​ដោយ​ការ​ប្រើប្រាស់​ដៃ និង​ជើង​។ គ្រប់​គ្នា​សុទ្ធតែ​បានឃើញ​គ្រាប់​បាល់​ដំបូង​របស់​វិសាខា​គឺជា​បាល់​ជំហ​ក្រៅ​ល្បែង (offside)​។

យើង​មាន​កីឡាករ​បរទេស​ថ្មី​ៗ​ជា​ច្រើន ដូច្នេះ​យើង​ត្រូវការ​ពេលវេលា​ដើម្បី​យល់ចិត្ត​គ្នា​។ យើង​កំពុង​តែ​ធ្វើការ​កែប្រែ​នៅ​ចំនុច​មួយ​ចំនួន ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​យើង​នឹង​ប្រសើរ​ឡើង​៕