Liverpool ចង់បានខ្សេបម្រើរបស់ក្លឹប Real Sociedad

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool ចង់ផ្ទេរយកកីឡាករ Martin Zubimendi មកធ្វើជាខ្សែបម្រើថ្មី។

ក្លឹប Liverpool ចាប់អារម្មណ៍ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ ហើយគាត់ស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករដែលលោក Arne Slot ចង់ចុះហត្ថលេខាយកមុនគេ។ វាមិនមែនជាការងារស្រួលក្នុងការផ្ទេរយកកីឡាករ Martin Zubimendi ដែលមានតម្លៃផ្តាច់កុងត្រា ៦០លានអឺរ៉ូ។ ប៉ុន្តែក្លឹប Liverpool កំពុងធ្វើការលើរឿងនេះ ខណៈការទំនាក់ទំនង់គ្នាបានចាប់ផ្តើមហើយ៕